ឯកឧត្តម អ៊ុំ សុខ អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ អ.ន.ក. ខេត្តសៀមរាប
23 កក្កដា 2026
ឯកឧត្តម ឈៀ ស៊ីដារ៉ា អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា
នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦
បានអញ្ជើញ ជា អធិបតី ក្នុងពិធីបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ អ.ន.ក. ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសមាជិកគណៈអចិន្រ្តៃយ៍ អ.ន.ក.ថ្នាក់កណ្តាល អភិបាលរងខេត្ត លោក តូច ប៉ូលីវ៉ា ជាអនុប្រធាន អ.ន.ក.ខេត្តកំពង់ស្ពឺ ក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង ស្រុក និងសាខា អ.ន.ក.ឃុំ សង្កាត់ ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត ព្រមទាំងលោក លោកស្រី ជាមន្ត្រីជំនាញខេត្តកំពង់ស្ពឺ ចំនួន២៣០នាក់ ។
ឯកឧត្តម ឈៀ ស៊ីដារ៉ា បានលើកឡើងថា ក្រោយពីបញ្ចូលអតីតយុទ្ធជន និងនិវត្តជន ទៅក្នុងសមាគមតែមួយ
ទើបថ្នាក់ដឹកនាំលេខាធិការដ្ឋាននៅតាមថ្នាក់នីមួយៗ មានការកែសម្រួលជាថ្មី និងការងារនៅថ្នាក់មូលដ្ឋានកាន់តែច្រើន និងធំជាងមុននៅតាមក្រសួង-ស្ថាប័ន មន្ទីរ-អង្គភាពជុំវិញខេត្ត ទើបថ្នាក់ដឹកនាំ អ.ន.ក. ថ្នាក់កណ្តាលសមាគមចាត់តាំងមន្ត្រីជំនាញរបស់ អ.ន.ក. ចុះធ្វើបទបង្ហាញ និងបណ្តុះបណ្ដាលពី រចនាសម្ព័ន្ធថ្មី ទៅលើការងារពាក់ព័ន្ធការបញ្ចូលសមាជិក សមាគម ជាពិសេសគឺការពង្រឹងការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ អ.ន.ក. ដើម្បីឱ្យថ្នាក់ដឹកនាំ និងក្រុមការងារ លេខាធិការដ្ឋាន អ.ន.ក. គ្រប់ជាន់ថ្នាក់ក្នុងខេត្ត បានយល់ និងអនុវត្តន៍ការងារបានកាន់តែល្អ ដើម្បីបម្រើការងារ ជូនអតីតយុទ្ធជន និងនិវត្តជនកាន់តែប្រសើរ។
ឯកឧត្តម ឈៀ ស៊ីដារ៉ា មានប្រសាសន៍ទៀតថា អ.ន.ក. តាមថ្នាក់នីមួយៗ ត្រូវចុះជួបផ្ទាល់ដល់ខ្នងផ្ទះរបស់សមាជិក គ្រប់គ្រងស្ថិតិ បញ្ជីឈ្មោះ អតីតយុទ្ធជន និងនិវត្តជនទាំង ៨,៧៣១នាក់ ក្នុងខេត្តកំពង់ស្ពឺ ដើម្បីដឹងសុខទុក្ខ បង្កើនភាពស្និទ្ធស្នាល ងាយស្រួលគ្រប់គ្រង និងអនុវត្តការងារជូនអតីតយុទ្ធជនកាន់តែរហ័ស និងប្រសិទ្ធភាព។
ឯកឧត្តមបានលើកឡើងទៀតថា គណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង ស្រុក និងសាខា អ.ន.ក. ឃុំសង្កាត់ទាំងអស់ ត្រូវចុះស្រង់ទិន្នន័យសមាជិកសមាគម ទាំងអតីតយុទ្ធជន និងនិវត្តជន ដើម្បីធ្វើជាសៀវភៅប្រវត្តិរូបសម្រាប់តម្កល់ទុក នៅថ្នាក់ឃុំសង្កាត់ ថ្នាក់ក្រុងស្រុក ថ្នាក់ខេត្ត និងនៅគណៈអចិន្ត្រៃយ៍ អ.ន.ក. ថ្នាក់កណ្តាលដើម្បីដឹងច្បាស់ពីតម្រូវការ និងងាយស្រួលទំនាក់ទំនងជាមួយសមាជិក។
ក្នុងឱកាសនេះដែរ ឯកឧត្តម ឈៀ ស៊ីដារ៉ា បានបន្ថែមថាដើម្បីបម្រើការងារសមាគមកាន់តែមានប្រសិទ្ធភាព និងដោះបញ្ហាប្រឈមរបស់អតីតយុទ្ធជន និងនិវត្តជន ឱ្យទាន់ពេលវេលា ក្រុមការងារ នៃគណៈកម្មាធិការ អ.ន.ក. ខេត្តកំពង់ស្ពឺ គ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវសិក្សាស្វែងយល់ការធ្វើបទបង្ហាញស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះ ដែលមានគ្រូឧទ្ទេស មានបទពិសោធន៍យូរឆ្នាំ ទៅលើការងារ រដ្ឋបាល និងបេឡាមរណៈសង្គ្រោះ ដើម្បីទទួលបានបទពិសោធ៍ និងចំណេះដឹងក្នុងការអនុវត្តកាងាររបស់សមាគម និងបម្រើការងារជូនអតីតយុទ្ធជន និងនិវត្តជន បានទាន់ពេលវេលា និងកាន់តែល្អប្រសើរ៕
23 កក្កដា 2026
22 កក្កដា 2026
20 កក្កដា 2026