លោកជំទាវ បាន ស្រីមុំ អញ្ជើញចុះប្រគល់ផ្ទះថ្នី ១ខ្នងជូនអតីតយុទ្ធជន នៅស្រុកសាលាក្រៅ
22 មិថុនា 2026
នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) បានអញ្ជើញជាអធិបតីភាពក្នុងពិធីចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន ៣០០គ្រួសារ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាកចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
នាឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាកចក្រកម្ពុជា និងជាអនុប្រធានទី១ ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានបន្តគិតគូរដល់សុខទុក្ខអតីតយុទ្ធជនជួបការលំបាកឱ្យទទួលបានអំណោយដ៏មានអត្ថន័យ និងតបស្នងចំពោះគុណបំណាច់របស់អតីតយុទ្ធជន ដែលបានធ្វើពលិកម្មជូនជាតិ និងប្រជាជន៕
22 មិថុនា 2026
22 ឧសភា 2026
22 ឧសភា 2026