លោកជំទាវ បាន ស្រីមុំ អញ្ជើញចុះប្រគល់ផ្ទះថ្នី ១ខ្នងជូនអតីតយុទ្ធជន នៅស្រុកសាលាក្រៅ
22 មិថុនា 2026
នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ផ្ទះជាការឧបត្ថម្ភដោយ អ្នកឧកញ៉ា វិញ ហួរ អភិបាលក្រុមហ៊ុន កំពតផត ចំនួន ៤០ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជន នៅភូមិដូនបារ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។
ឯកឧត្តម គន់ គីម មានប្រសាសន៍ថា តាងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ អ្នកឧកញ៉ា វិញ ហួរ ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជនតាមបណ្តាខេត្ត។
ឯកឧត្តម មានប្រសាសន៍ទៀតថា ការឧបត្ថម្ភរបស់អ្នកឧកញ៉ា វិញ ហួរ គឺជាសកម្មភាពមនុស្សធម៌ដ៏មានអត្ថន័យ ចំពោះការធ្វើពលិកម្ម និងការតស៊ូបម្រើជាតិ មាតុភូមិ និងប្រជាជន ពីសំណាក់បងប្អូនអតីតយុទ្ធជន និងនិវត្តជន។
នាឱកាសនេះ ឯកឧត្តម គន់ គីម បាននាំយកអំណោយរបស់ អ្នកឧកញ៉ា វិញ ហួរ រួមមាន គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាក្នុងមួយគ្រួសារទទួលបាន ២០ម៉ឺនរៀល៕
22 មិថុនា 2026
22 ឧសភា 2026
22 ឧសភា 2026