អ.ន.ក.ខេត្តកំពង់ធំ ប្រគល់ផ្ទះ១ខ្នង ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនគ្រួសារអតីតយុទ្ធជន
10 សីហា 2026
នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក ឃ្នួច អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគម បានដឹកនាំគណៈកម្មាធិការសមាគម អ.ន.ក.ខេត្តបាត់ដំបង អញ្ជើញប្រគល់ផ្ទះ៣ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជនជាសមាជិកដែលមានជីវភាពខ្វះខាត មានដីអត់ផ្ទះ ទី១ឈ្មោះ កូយ គីម ភេទប្រុស អាយុ៦៩ឆ្នាំ ជានិវត្តជន រស់នៅភូមិសេកសក ឃុំផ្លូវមាស, ទី២ ឈ្មោះ ចាយ ចំរើន ភេទប្រុស អាយុ៧២ឆ្នាំ ជាគ្រួសារជនពិការ រស់នៅភូមិព្រៃអំពរ ឃុំអណ្តើកហែប និងទី៣ ឈ្មោះ យោក យ៉ាន ភេទប្រុស អាយុ៧៩ឆ្នាំ មានទីលំនៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល។
ផ្ទះ៣ខ្នងខាងលើ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ ក្នុងឱកាសនេះ ឯកឧត្តម អ៊ុក ឃ្នួច រួមជាមួយក្រុមការងារ បាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួនជូនអតីតយុទ្ធជនខាងលើផងដែរ៕
10 សីហា 2026
4 សីហា 2026
3 សីហា 2026