លោកជំទាវ បាន ស្រីមុំ អញ្ជើញចុះប្រគល់ផ្ទះថ្នី ១ខ្នងជូនអតីតយុទ្ធជន នៅស្រុកសាលាក្រៅ
22 មិថុនា 2026
នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក ឃ្នួច អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគម បានដឹកនាំគណៈកម្មាធិការសមាគម អ.ន.ក.ខេត្តបាត់ដំបង អញ្ជើញប្រគល់ផ្ទះ២ខ្នង ជូនអតីតយុទ្ធជន ទី១ឈ្មោះ នាក់ មិត្ត ភេទប្រុស រស់នៅភូមិព្រៃពពេល ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ និងទី២ ឈ្មោះ មោះ វ៉ិត ចិន ភេទស្រី អាយុ ៧៣ឆ្នាំ ជាគ្រួសារជនពលី រស់នៅភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ផ្ទះ២ខ្នងខាងលើ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ ក្នុងឱកាសនេះ ឯកឧត្តម អ៊ុក ឃ្នួច រួមជាមួយក្រុមការងារ បាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួនជូនអតីតយុទ្ធជន និងគ្រួសារជនពលីខាងលើផងដែរ៕
22 មិថុនា 2026
22 ឧសភា 2026
22 ឧសភា 2026