ឯកឧត្តម អ៊ុក ឃ្នួច អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី ការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះជូនថ្នាក់ដឹកនាំ និងមន្ត្រី អ.ន.ក. ខេត្តពោធិ៍សាត់
29 មិថុនា 2026
នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក ឃ្នួច អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និង ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ អ.ន.ក. ជូនដល់ថ្នាក់ដឹកនាំ និងក្រុមការងារ អ.ន.ក.គ្រប់ថ្នាក់របស់ខេត្ត ដោយមានការអញ្ជើញចូលរួមពីសមាជិកគណៈអចិន្រ្តៃយ៍ អ.ន.ក.ថ្នាក់កណ្តាល ថ្នាក់ដឹកនាំ និងក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង ស្រុក និងសាខា អ.ន.ក.ឃុំ សង្កាត់ លោកប្រធានមន្ទីរ ស.អ.យ.ខេត្ត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត ព្រមទាំងលោក លោកស្រី ជាមន្ត្រីជំនាញជុំវិញខេត្តបាត់ដំបង និងខេត្តប៉ៃលិន សរុបប្រមាណ ៣០៥នាក់។
នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុក ឃ្នួច អគ្គលេខាធិការរង អ.ន.ក. ក៏បានគូសបញ្ជាក់ពីចំណុចសំខាន់ៗក្នុងការងារគ្រប់គ្រងសមាជិក អ.ន.ក.ថ្នាក់ខេត្ត និងសមាជិក អ.ន.ក.តាមវិស័យ ដែលជាការងារថ្មីស្ថិតក្នុងរចនាសម្ព័ន្ធ និងបរិបថ្មីនៃ អ.ន.ក. បន្ទាប់ពីមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសបានអនុម័តរួចមក។
ឯកឧត្តម ក៏បានបន្ថែមទៀតថា សូមឱ្យថ្នាក់ដឹកនាំ និងក្រុមការងារ អ.ន.ក.គ្រប់ថ្នាក់ទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់បទបង្ហាញដែលឧទ្ទេសដោយលោកជំទាវ គឹម ច័ន្ទសុលីណា ដែលមានបទពិសោធន៍លើការងារសមាគមជាច្រើនឆ្នាំ ដើម្បីយកធ្វើជាបទពិសោធន៍ ជាមេរៀនសម្រាប់អនុវត្តការងារសមាគមឱ្យកាន់តែរលូន និងមានប្រសិទ្ធភាពបន្ថែមទៀត។