ឯកឧត្តម អ៊ុំ សុខ បើកវគ្គបណ្តុះបណ្តាលជូនអ.ន.ក.ខេត្តកំពង់ធំ ដើម្បីបំរើកាងារជូនអតីតយុទ្ធជន និងនិវត្តជន អោយកាន់តែល្អប្រសើរ
22 កក្កដា 2026
ព្រឹកថ្ងៃព្រហស្បតិ៍ទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ សុខ អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ អ.ន.ក. ខេត្តសៀមរាប។
វគ្គបណ្តុះបណ្តាលនេះមានចូលរួមពីសមាជិកគណៈអចិន្រ្តៃយ៍ អ.ន.ក. ថ្នាក់កណ្តាល លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាអនុប្រធាន អ.ន.ក. ខេត្តសៀមរាប ក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង ស្រុក និងសាខា អ.ន.ក.ឃុំ សង្កាត់ ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត ព្រមទាំង លោក លោកស្រី ជាមន្ត្រីជំនាញខេត្តសៀមរាប ប្រមាណជាង ៣០០នាក់។
ឯកឧត្តម អ៊ុំ សុខ បានលើកឡើងថា ក្រោយពីមហាសន្និបាតសមាគមបានដាក់បញ្ចូលនិវត្តជន ទៅក្នុងសមាគមតែមួយ ទើបក្រុមការងារនៃលេខាធិការដ្ឋាននៅតាមថ្នាក់នីមួយៗ មានការកែសម្រួលជាថ្មីក្នុងសមាភាពដើម្បីពង្រីកវិសាលភាពការងារកាន់តែធំ នៅតាមក្រសួង ស្ថាប័ន មន្ទីរ អង្គភាពជុំវិញខេត្ត។ ដូចនេះបានជាថ្នាក់ដឹកនាំសមាគមចាត់តាំងមន្ត្រីជំនាញរបស់ អ.ន.ក.ថ្នាក់កណ្ដាល ចុះធ្វើបទបង្ហាញ និងបណ្តុះបណ្ដាលពីការងារសមាគម ជាមួយនឹងរចនាសម្ព័ន្ធថ្មី ជាពិសេសគឺបណ្តុះបណ្តាលពង្រឹងការងារដ្ឋបាល ពាក់ព័ន្ធការបញ្ចូលសមាជិកសមាគម និងការងារបេឡាមរណសង្គ្រោះ អ.ន.ក. ដើម្បីឱ្យថ្នាក់ដឹកនាំ និងក្រុមការងារលេខាធិការដ្ឋាន អ.ន.ក. គ្រប់ជាន់ថ្នាក់ក្នុងខេត្ត បានយល់ច្បាស់ និងដើម្បីបំរើកាងារសមាគម និងដោះស្រាយបញ្ហាប្រឈម ជូនអតីតយុទ្ធជន និងនិវត្តជន ឱ្យបានកាន់តែល្អ។
ឯកឧត្តម អ៊ុំ សុខ មានប្រសាសន៍ទៀតថា សមាជិក និងថ្នាក់ដឹកនាំ អ.ន. ក. តាមថ្នាក់នីមួយៗ ត្រូវគ្រប់គ្រងស្ថិតិ បញ្ជីឈ្មោះ អតីតយុទ្ធជន និងនិវត្តជន ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ និងត្រឹមត្រូវ និងចុះជួបផ្ទាល់ដល់ខ្នងផ្ទះរបស់សមាជិកសមាគមទាំងអតីតយុទ្ធជន និងនិវត្តជន ដើម្បីបង្កើនភាពស្និទ្ធស្នាល ងាយស្រួលគ្រប់គ្រង ដឹងសុខទុក្ខ និងដោះស្រាយនូវតម្រូវការរបស់សមាជិកកាត់តែរហ័ស និងមានប្រសិទ្ធភាព។
ឯកឧត្តមអគ្គលេខាធិការរងបន្ថែមថា គណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង ស្រុក និងសាខា អ.ន.ក. ឃុំ សង្កាត់ទាំងអស់ ត្រូវចុះស្រង់ទិន្នន័យសមាជិកសមាគម ទាំងអតីតយុទ្ធជន និងនិវត្តជន ដើម្បីធ្វើជាសៀវភៅប្រវត្តិរូបរបស់អតីតយុទ្ធជន និងនិវត្តជន សម្រាប់កម្កល់ទុកនៅស្នាក់អ.ន.ក. ថ្នាក់ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត និងនៅគណៈអចិន្ត្រៃយ៍ អ.ន.ក. ថ្នាក់កណ្តាល ដើម្បីងាយស្រួលទំនាក់ទំនងជាមួយសមាជិក និងដឹងច្បាស់ពីតម្រូវការ។
ក្នុងឱកាសនេះដែរ ឯកឧត្តម អ៊ុំ សុខ បញ្ជាក់ថា ក្រុមការងារសមាគមទាំងអស់ដែលចូលរួមនៅថ្ងៃនេះត្រូវការយកចិត្តទុកដាក់ខ្ពស់លើ ប្រឹងប្រែងក្នុងការសិក្សាស្វែងយល់ការធ្វើបទបង្ហាញស្តីពីគ្រូឧទ្ទេសដែលមានបទពិសោធន៍យូរឆ្នាំទៅលើកាងារ រដ្ឋបាល និងបេឡាមរណៈសង្គ្រោះ ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដើម្បីអនុវត្តការងារបស់មាគមឱ្យកាន់តែល្អ មានប្រសិទ្ធភាព និងទាន់ពេលវាលា៕
22 កក្កដា 2026
20 កក្កដា 2026
16 កក្កដា 2026