ឯកឧត្តម អ៊ុំ សុខ អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ  ជូន អ.ន.ក.ខេត្តស្ទឹងត្រែង

ឯកឧត្តម អ៊ុំ សុខ អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ  ជូន អ.ន.ក.ខេត្តស្ទឹងត្រែង

3 កក្កដា 2026
1 នាទីអាន

នាព្រឹកថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ សុខ អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ អ.ន.ក. ជូនដល់ថ្នាក់ដឹកនាំ និងក្រុមការងារ អ.ន.ក.គ្រប់ថ្នាក់របស់ខេត្ត ដោយមានការអញ្ជើញចូលរួមពីសមាជិកគណៈអចិន្រ្តៃយ៍ អ.ន.ក. ថ្នាក់កណ្តាល  ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក. ខេត្តស្ទឹងត្រែង ថ្នាក់ដឹកនាំ និងក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង ស្រុក និងសាខា អ.ន.ក.ឃុំ សង្កាត់  លោកប្រធានមន្ទីរ ស.អ.យ.ខេត្ត លោកប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត ព្រមទាំងលោក លោកស្រី ជាមន្ត្រីជំនាញជុំវិញខេត្ត។

នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ សុខ អគ្គលេខាធិការរងសមាគម ក៏បានគូសបញ្ជាក់ពីចំណុចសំខាន់ៗក្នុងការងារគ្រប់គ្រងសមាជិក អ.ន.ក.ថ្នាក់ខេត្ត និងសមាជិក អ.ន.ក.តាមវិស័យ ដែលជាការងារថ្មីស្ថិតក្នុងរចនាសម្ព័ន្ធ និងបរិបថ្មីនៃ អ.ន.ក. បន្ទាប់ពីមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសបានអនុម័តរួចមក។

ឯកឧត្តម មានប្រសាសន៍បន្ថែមទៀតថា ថ្នាក់ដឹកនាំ​ និងក្រុមការងារ អ.ន.ក.គ្រប់ថ្នាក់ទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់បទបង្ហាញដែលឧទ្ទេសដោយលោកជំទាវ គឹម ច័ន្ទសុលីណា​ ដែលមានជំនាញបទពិសោធន៍លើការងារសមាគមនេះអស់រយៈពេលជាង ១០ឆ្នាំមកហើយ ដើម្បីយកធ្វើជាពិសោធន៍ ជាមេរៀន​សម្រាប់អនុវត្តការងារសមាគមឱ្យកាន់តែរលូន និងមានប្រសិទ្ធភាពបន្ថែមទៀត៕

ចែករំលែកអត្ថបទនេះ