ឯកឧត្តម គន់ គីម អញ្ជើញប្រគល់ផ្ទះចំនួន ៤០ខ្នង របស់អ្នកឧកញ៉ា វិញ ហួរ ប្រគល់ជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តបាត់ដំបង
14 ឧសភា 2026
នាព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៦ សម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជាសព្វព្រះរាជហប្ញទ័យ យាងជាព្រះរាជធិបតីភាពក្នុងព្រះរាជពិធីប្រគល់ផ្ទះចំនួន ១០៤ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជន និងយាងពិនិត្យដីសាងសងវត្ត ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ព្រះរាជពិធីប្រគល់ផ្ទះចំនួន១០៤ខ្នង និងពិនិត្យដីកសាងវត្ត មានការចូលរួមពី ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា និងលោកជំទាវអ្នកឧកញ៉ា និងថ្នាក់ដឹកនាំសមាគម ថ្នាក់ដឹកនាំខេត្ត ស្រុក ឃុំ កងកម្លាំងទាំងបីប្រភេទជុំវិញខេត្ត ព្រមទាំងបងប្អូនទទួលផ្ទះទាំង១០៤គ្រួសារ។
ផ្ទះថ្មីចំនួន ១០៤ ខ្នង ដែលបានប្រគល់ជូនបងប្អូនអតីតយុទ្ធជន និងនិវត្តជន ក្នុងភូមិសាស្រ្តខាងលើនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ដល់ជូនតាមរយៈឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី និងលោកជំទាវអ្នកឧកញ៉ា ទៀង ផល្លា។
ព្រះរាជពិធីនោះដែរ សម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សព្វព្រះរាជហប្ញទ័យ ប្រទានអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាជូនអតីតយុទ្ធជន និងនិវត្តជនចូលរួមផងដែរ៕
14 ឧសភា 2026
14 ឧសភា 2026
14 ឧសភា 2026