ឯកឧត្តម គន់ គីម អញ្ជើញប្រគល់ផ្ទះ ១០២ខ្នង ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តព្រះវិហារ
20 កញ្ញា 2026
នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត និងជាអនុប្រធាន អ.ន.ក.ខេត្ត និងលោក សៀ ឡុងធារ៉ា អភិបាលរងស្រុកតាំងគោក បានដឹកនាំសហការី ចុះប្រគល់ផ្ទះថ្មីមួយខ្នង ដែលជាខ្នងទី២៤ ក្នុងស្រុកតាំងគោក ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។
នាឱកាសនោះ ថ្នាក់ដឹកនាំ អ.ន.ក.ខេត្ត បានឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង សម្ភារប្រើប្រាស់ផ្សេងៗ និងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនក្រុមគ្រួសារអតីតយុទ្ធជនសោធននិវត្តន៍ ដែលមានដី តែមានជម្រកស្នាក់នៅមិនសមរម្យ នៅភូមិរពាក់ពេន ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ៕
20 កញ្ញា 2026
4 កញ្ញា 2026
24 សីហា 2026