ឯកឧត្តម គន់ គីម អញ្ជើញប្រគល់ផ្ទះ ១០២ខ្នង ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តព្រះវិហារ
20 កញ្ញា 2026
នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹកកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្តកំពង់ធំ អមដំណើរដោយ លោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត និងជាអនុប្រធាន អ.ន.ក.ខេត្តកំពង់ធំ និងអាជ្ញាធរមូលដ្ឋានស្រុកកំពង់ស្វាយ បានចុះប្រគល់ផ្ទះថ្មីមួយខ្នង ដែលជាខ្នងទី៧៤ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារអតីតយុទ្ធជនពលី ដែលមានដី និងជម្រកមិនសមរម្យ នៅភូមិព្រៃគុយ(ក) ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំ អ.ន.ក.ខេត្តបានឧបត្ថម្ភស្បៀងអាហារគ្រឿង ឧបភោគ បរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង សម្ភារប្រើប្រាស់ផ្សេងៗ និងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៕
20 កញ្ញា 2026
4 កញ្ញា 2026
24 សីហា 2026