សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគល់ផ្ទះថ្មីជូនគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ នៅខេត្តត្បូងឃ្មុំចំនួន ៥០ខ្នង
7 មេសា 2026
កាលពីរសៀលថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹកររងកំពង់ធំ តំណាង អ.ន.ក. ខេត្ត បានដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខ លោកស្រី ឌុក ស៊ី អាយុ ៦៦ ឆ្នាំ អតីតនាយិកាសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ដែលធ្លាក់ខ្លួនពិការ និងមានជំងឺប្រចាំកាយ មានជីវភាពលំបាកខ្វះខាត បច្ចុប្បន្នកំពុងរស់នៅក្នុងផ្ទះជួល នៅភូមិអាចារ្យលាក់ សង្កាត់ អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
លោកស្រី ឌុក ស៊ីដា មានសេចក្តីរំភើប និងថ្លែងទាំងទឹកភ្នែកថា ក្រោយពេលលោកស្រីធ្លាក់ខ្លួនពិការដោយសារជំងឺឡើងសម្ពាធឈាមតាំងពីឆ្នាំ ២០២០ មក ជីវភាពគ្រួសាររស់នៅប្រចាំថ្ងៃមានការលំបាកខ្វះខាត ដោយត្រូវតស៊ូជំនះការលំបាកទាំងខ្លួនពិការ ប្រាក់បៀវត្សនិវត្តន៍ជនដែលបានទទួលប្រចាំខែពីរាជរដ្ឋាភិបាលត្រូវយកមកជួលផ្ទះ និងជួលកន្លែងលក់ដូរបន្តិចបន្តួចដើម្បីរកចំណូលបន្ថែមសម្រាប់ចិញ្ចឹមជីវិត និងម្តាយចាស់ជរានៅក្នុងបន្ទុក។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានការលើកទឹកចិត្ត និងសំណូមពរឲ្យគាត់ត្រូវតែខិតខំតស៊ូ ត្រូវថែរក្សាសុខភាពក្នុងការរស់នៅប្រចាំថ្ងៃឱ្យបានល្អ ត្រូវទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យសុខភាព និងព្យាបាលជំងឺតាមការកំណត់របស់ពេទ្យណែនាំ។
នៅក្នុងឱកាសចុះសាកសួរសុខទុក្ខនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៏ជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយក្រុមការងារក៏បាននាំយកនូវអំណោយជា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងថវិកាមួយចំនួនជូន លោកស្រី ឌុក ស៊ីដា ដើម្បីជួយសម្រួលដល់ការលំបាកប្រចាំថ្ងៃ និងបានសន្យាថា បើមានការខ្វះខាតអ្វីក្នុងជីវភាពប្រចាំថ្ងៃ ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងបន្តជួយឧបត្ថម្ភគាំទ្រតាមលទ្ធភាពដែលអាចធ្វើទៅបាន។
ជាចុងក្រោយ លោកស្រី ឌុក ស៊ីដា បានថ្លែងអំណរគុណជូនចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងក្រុងការងារទាំងអស់ដែលបានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយដើម្បីជួយដោះស្រាយនូវការលំបាករបស់គាត់នៅពេលនេះ សូមជូនពរដល់ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ សូមទទួលបានសុខភាពល្អ ជោគជ័យ និងពរទាំងបួនប្រការកុំបីឃ្លានឃ្លាតឡើយ៕
7 មេសា 2026
7 មេសា 2026
7 មេសា 2026