សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគល់ផ្ទះថ្មីជូនគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ នៅខេត្តត្បូងឃ្មុំចំនួន ៥០ខ្នង
7 មេសា 2026
ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី បានដឹកនាំក្រុមការងារចុះទៅប្រគល់ផ្ទះថ្មីមួយខ្នង ដែលជាខ្នងទី២៤ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនគ្រួសាអតីតយុទ្ធជនពលី មានដី តែមានជម្រកស្នាក់នៅមិនសមរម្យ នៅភូមិកងមាស ឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
មានវ័យ៧៤ឆ្នាំ និងមាន កូន និងចៅ នៅក្នុងបន្ទុកសរុប ០៥នាក់ អ្នកស្រី ម៉ម យិន បានរៀបរាប់ថា ប្ដីរបស់អ្នកស្រីមានឈ្មោះ រ័ត្ន ថុន កើតនៅឆ្នាំ១៩៥៣ ធ្លាប់បានចូលបម្រើការជាប្រធានសេនាជនស្រុកសន្ទុក ក្រោយមកបានចូលរួមបម្រើក្នុងជួរកងទ័ពនៅអង្គភាពយោធាស្រុកសន្ទុក ខេត្តកំពង់ធំ មានឋានន្តរសក្ដិពលបាលទោ ហើយបានត្រូវបានពលីនៅឆ្នាំ១៩៨៩ ដោយប្រយុទ្ធជាមួយខ្មាំង ក្នុងសមរភូមិពាមអញ្ចាញ ស្ថិតក្នុងឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ផ្ទះថ្មីដែលទើបសាងសង់រួចនេះមានទំហំ ៥ម៉ែត្រ គុណនិង ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត រនាបក្រាលក្តារ ដោយមានតសំយ៉ាបផ្ទះបាយទៅក្រោយប្រវែង ៣ម៉ែត្រ ព្រមទាំងមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់ផងដែរ។ ហើយកន្លងទៅនេះនៅ ស្រុកសន្ទុក ខេត្តកំពង់ធំ បានសាងសង់ផ្ទះចំនួន ២៤ខ្នង ជូនក្រុមគ្រួសារអតីតយុទ្ធជនរួចមកហើយ និងកំពុងដំណើរការសាងសង់បន្តមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។
នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវស្បៀង អាហារ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់មាន មុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង ព្រមទាំងសម្ភារៈប្រើប្រាស់ផ្សេងៗ ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់គ្រូសារអ្នកស្រី ម៉ម យិន សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ៕
7 មេសា 2026
7 មេសា 2026
7 មេសា 2026