អ.ន.ក.ខេត្តកំពង់ធំ ប្រគល់ផ្ទះថ្មី១ខ្នងជូនសមាជិកក្រោយរងគ្រោះដោយសារអគ្គិភ័យឆាបឆេះ
2 វិច្ឆិកា 2026
នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឧត្តសេនីយ៍ទោ សោម ស៊ុន អនុប្រធានប្រចាំការ អ.ន.ក. ខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គម ខេត្តកំពង់ធំ និងលោក ឃន ចាន់ថៃ អភិបាល ស្រុក និងជាប្រធាន អ.ន.ក.ស្រុកបារាយណ៍ ចុះទៅប្រគល់ផ្ទះថ្មីមួយខ្នង ដែលជាខ្នងទី៤៤ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងស្បៀងអាហារគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង សម្ភារប្រើប្រាស់ផ្សេងៗ និងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនក្រុមគ្រួសារអតីតយុទ្ធជនពលី ដែលមានដី តែមានជម្រកស្នាក់នៅមិនសមរម្យ នៅភូមិពង្រលីង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ៕
2 វិច្ឆិកា 2026
27 តុលា 2026
1 តុលា 2026