ឯកឧត្តម អ៊ុក ឃ្នួច អញ្ជើញប្រគល់ផ្ទះ ៣ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តបាត់ដំបង
1 តុលា 2026
ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ លោក ងួន ឌីណា អភិបាលស្រុកគិរីវង់ និងជាប្រធាន អ.ន.ក.ស្រុក បានដឹកនាំក្រុមការងារ អ.ន.ក.ស្រុក ចុះពិនិត្យផ្ទះដែលបានសាងសង់រួចរាល់ជាស្ថាពរចំនួន ០៣ខ្នងផ្ទះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី និងជួបសំណេះសំណាលសាកសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយថវិកា និងគ្រឿងឧបភោគបរិភោគជូនអតីតយុទ្ធជនជាសមាជិក អ.ន.ក មានជីវភាពខ្វះខាត ចំនួន ០៣គ្រួសារ ទី១ លោក ទិត្យ សារឿន និវត្តជន រស់នៅភូមិដើមរំដែល ឃុំសោម, ទី២ លោកស្រី នួន ស្រី គ្រួសារជនពលី រស់នៅភូមិជាវប្តីខាងកើត ឃុំតាអូរ, ទី៣ លោក គឹម ផល្លី និវត្តជន រស់នៅភូមិព្រៃរំដេង ឃុំព្រៃរំដេង៕
1 តុលា 2026
28 កញ្ញា 2026
20 កញ្ញា 2026