អ.ន.ក.ខេត្តកំពង់ធំ ប្រគល់ផ្ទះថ្មី១ខ្នងជូនសមាជិកក្រោយរងគ្រោះដោយសារអគ្គិភ័យឆាបឆេះ
2 វិច្ឆិកា 2026
រសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ និងជាប្រធានលេខាធិការដ្ឋាន អ.ន.ក.ខេត្តព្រះសីហនុ តំណាងឯកឧត្តម ម៉ាង សុីណាត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធាន អ.ន.ក. ខេត្ត បានអញ្ជើញចុះប្រគល់ផ្ទះមួយខ្នងដែលបានសាងសង់រួចរាល់ និងដីឡូតិ៍លំនៅដ្ឋានទំហំ ១០x៥០ ម៉ែត្រ ស្ថិតនៅទីតាំងដីសម្បទានសង្គមកិច្ចសម្រាប់អតីតយុទ្ធជន ក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជូនគ្រួសារលោក ម៉ៅ រឿន ជាជនពិការ មានជីវភាពទីទ័លក្រ គ្មានដី គ្មានផ្ទះ រស់នៅក្នុងខេត្តព្រះសីហនុ។
ផ្ទះថ្មីខាងលើនេះ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ដល់ជូនតាមរយៈ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី នូវ សំអុល ក៏បាននាំយកអំណោយគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនដែលជាអំណោយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ជូនគ្រួសារខាងលើដើម្បីជួយសម្រាលជីវភាពរស់នៅប្រចាំថ្ងៃផងដែរ៕
2 វិច្ឆិកា 2026
27 តុលា 2026
1 តុលា 2026