សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគល់ផ្ទះថ្មីជូនគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ នៅខេត្តត្បូងឃ្មុំចំនួន ៥០ខ្នង
7 មេសា 2026
នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំ និងលោក វណ្ណៈ សោភានិត អភិបាលស្រុក និងជាប្រធាន អ.ន.ក ស្រុកសន្ទុក បានចុះទៅប្រគល់ផ្ទះថ្មី និងយកស្បៀងអាហារ សម្ភារប្រើប្រាស់ ថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនគ្រួសារអតីតយុទ្ធជនពលី លោក អឿន ងន នៅភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
អ្នកស្រី នាង ណៃស៊ីម បានរៀបរាប់ថា ប្ដីរបស់គាត់ឈ្មោះ អឿន ងន ធ្លាប់បានចូលបម្រើការក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៥ នៅអង្គភាពវរសេនាតូចលេខ៣ ឈរជើងនៅកកោះ ក្រោយមកបានផ្ទេរទៅយោធាស្រុកសន្ទុកវិញ ដោយមានឋានន្តរសក្ដិ អនុសេនីយ៍ទោ ធ្លាប់បានឆ្លងកាត់ការប្រយុទ្ធជាច្រើនសមរភូមិក្នុងសម័យសង្គ្រាមស៊ីវិល កន្លងទៅ ហើយត្រូវបានទទួលមរណភាពដោយរោគាពាធ នៅឆ្នាំ២០១៣ ។ បច្ចុប្បន្នអ្នកស្រី នាង ណៃស៊ីម មានអាយុ ៥៥ឆ្នាំ មានកូន និងចៅនៅក្នុងបន្ទុក៦នាក់ រស់នៅក្នុងផ្ទះតូចចង្អៀត និងទ្រុឌទ្រោម។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ផ្ទះថ្មី ដែលទើបសាងសង់រួចនេះ មានទំហំ ៥ម៉ែត្រ គុណនិង ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត រនាបក្រាលក្តារ ដោយមានតសំយ៉ាបផ្ទះបាយទៅក្រោយប្រវែង ៣ម៉ែត្រ ព្រមទាំងមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់ផងដែរ ។ ហើយកន្លងទៅនេះ នៅស្រុកសន្ទុក ខេត្តកំពង់ធំ បានសាងសង់ផ្ទះចំនួន ២៣ខ្នង ជូនក្រុមគ្រួសារអតីតយុទ្ធជនរួចមកហើយ និងកំពុងដំណើរការសាងសង់បន្តមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ។
លោក វណ្ណៈ សោភានិត អភិបាលស្រុក បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានផ្ដល់ផ្ទះថ្មីចំនួន ១ខ្នង និងស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ សម្រាប់ឡើងផ្ទះថ្មី ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជននាពេលនេះ។
7 មេសា 2026
7 មេសា 2026
7 មេសា 2026