ទិដ្ឋភាពនៃហេដ្ឋារចនាសម្ព័ន្ធ និងដំណាំពណ៌បៃតងនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្ដេចតេជោ ហ៊ុន សែន
29 មេសា 2026
គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពត (អ.ន.ក. កំពត) គិតត្រឹមខែមេសា ឆ្នាំ២០២៦ ចំនួនអតីតយុទ្ធជន សរុប ៥,៦៩២នាក់ ក្នុងនោះចូលជាសមាជិក អ.ន.ក. ខេត្តកំពត មានចំនួន ៤,៦៧៥នាក់ ក្នុងនោះរួមមាន៖ ជនពិការ ចំនួន ១,៧១១ នាក់ (ស្រីចំនួន ៨៥នាក់), និវត្តជន ចំនួន ១,៥៨៧ នាក់ (ស្រីចំនួន ១,១៧៨នាក់), ជនបាត់បង់សមត្ថភាពការងារចំនួន ៣០ នាក់ (ស្រីចំនួន ០១នាក់), គ្រួសារជនពលី ចំនួន១,២៥២ នាក់ (ស្រីចំនួន ១.១៧៨នាក់), គ្រួសារជនមរណៈ ចំនួន ៩៥ នាក់ (ស្រីចំនួន ៩២នាក់)។
ស្ថានភាពជីវភាពរស់នៅរបស់សមាជិក អ.ន.ក. ខេត្តកំពត ក្នុងឆ្នាំ ២០២៥ អ.ន.ក. ខេត្តកំពត បានធ្វើបច្ចុប្បន្នភាពជីវភាពរស់សមាជិកសរុបបានចំនួន ១៥៣នាក់ ក្នុងនោះរួមមាន៖ សមាជិក មានដី អត់ផ្ទះចំនួន ៧៨ នាក់, ផ្ទះមិនសមរម្យ ចំនួន ២៣នាក់, អត់ដី អត់ផ្ទះ ចំនួន៤៨ នាក់, និងសមាជិករស់លើដីសាធារណៈចំនួន ០៤នាក់។ សាងសង់ផ្ទះជូនដល់សមាជិក អ.ន.ក. ពីឆ្នាំ២០១៦ រហូតមកដល់ ឆ្នាំ២០២៦ សរុបបានចំនួន ៨២ ខ្នងផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
សម្រាប់ការងារជ្រើសរើសគ្រួសារបង្កើតរបស់អតីតយុទ្ធជនអោយចូលបំរើការក្នុងកងទ័ពមានចំនួនសរុប២១១នាក់។ - សមាជិក សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាដែលទទួលបានប័ណ្ណ ប.ស.ស. មានចំនួន ៣.៣២៨ នាក់ និង ប័ណ្ណមូលនិធិសមធម៌សុខាភិបាលមានចំនួន១៣៤៧នាក់។ បច្ចុប្បន្ន អ.ន.ក. ខេត្តកំពត មានដីសម្បទានសង្គមកិច្ចសម្រាប់កងកម្លាំងប្រដាប់អាវុធមានចំនួន ០១កន្លែង ដែលមានទីតាំងនៅ ភូមិតេជោអភិវឌ្ឍន៍ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក មានទំហំ ១,២៨៨ហិកតា៕